លោក បុល វ៉ាន់នៀត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៅខែធ្នូ ឆ្នាំ២០១៥ និងជាអ្នកតំណាងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី នៅចុងខែមករា ឆ្នាំ២០១៦។ លោកទទួលបានបរិញ្ញាបត្រផ្នែកអប់រំភាសារជប៉ុនពីវិទ្យាស្ថានភាសារបរទេសក្នុងឆ្នាំ ២០១១។
លើសពីនេះទៅទៀតលោកមានបទពិសោធន៍ការងាររយៈពេល ៨ឆ្នាំក្នុងវិស័យធនាគារនិងអប់រំ។
លោក តាកាហ៊ីរុ យ៉ាម៉ាស៊ីតា ត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលនៅខែធ្នូ ឆ្នាំ២០១៥ និងជាប្រធាននាយកហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦។ លោកបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅឆ្នាំ១៩៩៩ ពីសកលវិទ្យាល័យ KANSAI និងបញ្ចប់សញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មនៅឆ្នាំ២០០៦ ពីសកលវិទ្យាល័យ Wale Prifysgol Cymru។
លោកមានបទពិសោធន៍ការងារជាង២០ឆ្នាំ ជាមួយវិស័យធនាគារ និងអប់រំនៅប្រទេសជប៉ុន។
កញ្ញា ភឿក សម្ភស្ស បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា នៅក្នុងឆ្នាំ២០១១ ។
អ្នកស្រី មានបទពិសោធន៍ការងារជាង៧ឆ្នាំ លើតួនាទី ផ្នែកគណនេយ្យ និងរដ្ឋបាល ជាមួយក្រុមហ៊ុនឯកជនជាច្រើន រួមមានទាំង ក្រុមហ៊ុនលក់ទំនិញ និង សណ្ឋាគារ។
អ្នកស្រី បានចូលបម្រើការងារនៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី ក្នុងឆ្នាំ២០១៦ រហូតដល់ ២០១៩ ក្នុងតួនាទីជាប្រធានគ្រប់គ្រងគណនេយ្យ។ នៅក្នុងឆ្នាំ២០២០ អ្នកស្រីត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកធនធានមនុស្ស មកដល់បច្ចុប្បន្ន។
លោក ជី ឡុងហេង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកគណនេយ្យ និងជំនាញផ្សេងៗទៀតជាច្រើន។
លោកមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើរ មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ និងភតិសន្យា។